ស្លា./...ប់បុរសម្នាក់ដោយមានស្នាមជាំជាច្រើនកន្លែង សមត្ថកិច្ចបំបែកសំណុំរឿង ឈានដល់ការចា./...ប់ខ្លួនមនុស្ស០៥នាក់!
សន្តិសុខសង្គម
213

ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា

សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត ។

អធិការដ្ឋាននគរបាលក្រុងបាវិត មានកិត្តិយស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថាៈ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០នាទី ការិយាល័យជំនាញព្រហ្មទណ្ឌខេត្តបានទទួល

ព័ត៌មានពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងថា៖ មានជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោក វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃ មន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោកចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង

ខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវ។ សាកសពឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN CHUNG) ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណបណ្ណលេខ 034075006233 មុខរបរមិនពិតប្រាកដ ។នៅលើខ្លួនប្រាណសាកសពមានស្នាមជាំ ជាច្រើនកន្លែង ។

ផ្អែកតាមការពិនិត្យសាកសព សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ សន្និដ្ឋានបានថា៖ ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN CHUNG) ស្លាប់ដោយសារការប្រព្រឹត្តអំពើហិង្សា។

តាមការស្រាវជ្រាវដល់កន្លែងកើតហេតុបានឱ្យដឹងថា កាលពីព្រលឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ មានបុរសជនជាតិ វៀតណាមម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកខោខ្លី គ្មានអាវ ដេកសន្លប់បាត់ស្មារតីនៅត្រង់ចំណុចខាងមុខផ្ទះឈ្មោះ យិន ស៊ី ថាន ស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ហើយត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះយកមកមន្ទីរពេទ្យ។

ក្រោយមកសមត្ថ កិច្ចយើងធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពរហូតមកដល់ម៉ោង ១២និង៣០នាទី ឃើញថា កាលពីវេលា ម៉ោង ០៤និង៥០ នាទី ទៀបភ្លឺ មានបុរសជនជាតិវៀតណាមឈ្មោះ ង្វៀង វ៉ាន់ជុង ស្លៀកខោខ្លី ពណ៌ខ្មៅ គ្មានអាវ ដើរកាន់ កាំបិតពីទិសខាងកើតមកខាងលិច មកដល់ចំណុចហាងលក់បន្លែគ្មានស្លាកយីហោ រករត់ចូលក្នុងហាង តែត្រូវកម្មករនៅខាង ក្នុងនាំគ្នាដេញចេញមកវិញ ពេលនោះឈ្មោះ ង្វៀង វ៉ាន់ជុង បានដើរឆ្លងផ្លូវចូលទៅក្នុងផ្ទះលក់ឈ្មោះ យិន ស៊ីថាន រួចចាក់សោ រទ្វារដើរទៅក្រោយ ក៏មានមនុស្សមួយក្រុមរត់ចូលទៅ បានមួយសន្ទុះ ក៏ឃើញលើកលែងបុរសជនជាតិវៀតណាមនោះមកទុក ខាងមុខផ្ទះ។ ក្រោយទទួលបានរូបភាពវីដេអូនេះរួច សមត្ថកិច្ចយើងបានធ្វើការនាំខ្លួនបុគ្គលសង្ស័យពាក់ព័ន្ធចំនួន ០៥នាក់ ជា ជនជាតិខ្មែរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

បុគ្គលសង្ស័យរួមមាន៖ ១/ឈ្មោះ យិន ស៊ីថាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ២/កឈ្មោះ អ៊ុក តៃនិញ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ៣/ឈ្មោះ វាសនា សាលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង . ៤/ឈ្មោះ សូរ ប្រុសណេត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង៥/ឈ្មោះ គន ម៉េងហូរ ហៅច្រើន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករដឹកបន្លែ មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចយើងធ្វើការតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យទាំង៥នាក់នោះ មានម្នាក់ឈ្មោះ យិន ស៊ីថាន មានសារធាតុញៀន វិជ្ជមាន (+) ។

ក្រោយមក ដោយបញ្ហាពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការយល់ព្រមពីឯកឧត្តមព្រះរាជអាជ្ញា ជនសង្ស័យ ទាំង០៥នាក់ខាងលើ សមត្ថកិច្ចយើង បាននាំខ្លួនយកទៅសាកសួរបន្តនៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាប ៕



Telegram