សា./...ហាវមែន! ប្តីប្រល័យជីវិតប្រពន្ធ រួចទៅសម្ងំក្នុងព្រៃ ភ័យសមត្ថកិច្ចឡោមព័ទ្ធ ចង./....កស្លា./..ប់!
សន្តិសុខសង្គម
191

ខេត្តស្វាយរៀង  ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយបុរសជាប្តី បានកាប់ក្បាលប្រពន្ធស្លាប់ភ្លាមៗយ៉ាងរន្ធត់ រួចរត់ទៅចងកស្លាប់ខ្លួន ស្លាប់តាមក្រោយទាំង២នាក់ ។

ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ក្នុងអំពើឃាតកម្មនេះ ជាប្តីមានឈ្មោះ ប្រែង ផល្លា អាយុ៥៦ឆ្នាំ បានយកវត្ថុរឹងកាប់ចំក្បាលប្រពន្ធ ដែលមានឈ្មោះ នូ សុជាតិ អាយុ ៤៣ឆ្នាំ បណ្តាលឲ្យផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ។

ក្រោយពីសម្លាប់ប្រពន្ធរួចហើយនោះ ជនដៃដល់ជាប្តី បានរត់ទៅពួនសម្ងំក្នុងព្រៃ សមត្ថកិច្ចជំនាញចម្រុះជាច្រើននាក់ បានធ្វើការឡោមព័ទ្ធ និងរកឃើញជនសង្ស័យ ចងកសម្លាប់ខ្លួនជាប់នឹងដើមស្តៅ ។

បច្ចុប្បន្នសាកសពទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យពិនិត្យចប់សព្វគ្រប់ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ខណៈមូលហេតុដែលឈានទៅដល់ការសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួននេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ ៕ នុច


Telegram