ផឹកស្រវឹង យកកាំបិ./...តចាក់ពីក្រោយខ្នងបុរសម្នាក់ទៀតរងរបួសធ្ង./..ន់ ត្រូវសមត្ថកិច្ចឃា./..ត់ខ្លួន
សន្តិសុខសង្គម
124

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៥០នាទី នៅចំណុចក្រុមទី០៥ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា (យកកាំបិតចាក់ពីក្រោយខ្នង) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ហៃ ហួត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ ហ៊ន ហួត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវចំខ្នងពីក្រោយ បណ្តាលអោយហូរចេញឈាម ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្រោយពីបានទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៥.០០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហៃ ហួត ភេទប្រុស អាយុ៤៥ឆ្នាំ នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានយកកាំបិតចាក់ពីក្រោយខ្នងទៅលើជនរងគ្រោះ ពិតប្រាកដមែន។ មូលហេតុដោយសារ៖ ផឹកស្រាស្រវឹង បង្កជម្លោះ ដោយជនរងគ្រោះកំពុងធ្វេីម្ហូប ត្រូវបានជនសង្ស័យយកកាំបិតមកចាក់ពីក្រោយតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram