ពុទ្ធោអើយ ក្មេ./.....ងស្រីម្នាក់កំពុងអង្គុយហូបផ្លែសេមាន់លេងនៅក្រោមផ្ទះ ត្រូវរន្ទះបា./...ញ់ស្លា./....ប់!
សន្តិសុខសង្គម
272

ខេត្តព្រះសីហនុ ៖ ពុទ្ធោអើយ ក្មេងស្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ កំពុងអង្គុយហូបផ្លែសេមាន់លេងនៅក្រោមផ្ទះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ៤៥នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ មានភ្លៀងលាយឡំនឹងផ្គររន្ទះ ពេលនោះ ក្មេងស្រីដែលជាជនរងគ្រោះឈ្មោះ ម៉ៅ លីណា ភេទស្រី អាយុ ១៣ឆ្នាំ មានមានទីលំនៅបច្ចុប្បន្ននៅចំណុចកើតហេតុខាងលើ

កំពុងអង្គុយហូបផ្លែសេមាន់លេងនៅក្រោមផ្ទះឈ្មោះ ខុម ស៊ីណាត ដែលត្រូវជាអ្នករស់ជាប់របងផ្ទះគ្នា ស្រាប់តែពេលនោះក៏ត្រូវរន្ទះបាញ់ បាញ់មកត្រូវជនរងគ្រោះតែម្ដងបណ្តាលឲ្យស្លាប់តែម្តង ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕


Telegram