ខឹ./...ងសុំម្តាយមីងរស់នៅជាមួយមិនបាន យកដែកកេះមកដុតខ្ទមចាំស្រែ ឆេះខ្ទេច
សន្តិសុខសង្គម
85

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយខឹងសុំម្តាយមីងរស់នៅជាមួយមិនបាន យកដែកកេះមកដុតខ្ទមចាំស្រែ ឆេះខ្ទេច ។ នេះបើយោងតាមផេកផ្លូវការរបស់​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចំណុចអូរតាចាន់(តំបន់២) ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណី ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ៅ មឿត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបងបានធ្វើសកម្មភាពយកភ្លើង(ប្រើដែកកេះ) ទៅដុតខ្ទមចាំស្រែរបស់ឈ្មោះ អ៊ុយ អ៊ាក ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យឆេះទាំងស្រុងរួមទាំងមានសំភារៈទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់។

មូលហេតុ គឺជនសង្ស័យខឹងនិងប្រពន្ធជនរងគ្រោះដែលត្រូវជាមីងបង្កើត ពេលជនសង្ស័យសុំស្នាក់នៅនឹងខ្ទមនេះតែជនរងគ្រោះមិនព្រមឱ្យស្នាក់នៅ ទើបជនសង្ស័យដុតខ្ទមជនរងគ្រោះចោលតែម្ដង ។

នៅពេលទទួលពាក្យបណ្តឹង ស្របតាមយោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក វរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោ​ង​ឫស្សី​ ដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្សយនៅថ្ងៃទី២៤ខែ​ មេ​សា​ឆ្នាំ​២០២៥វេលាម៉ោង១០ និង​១៥​នាទី ត្រង់ចំណុចដីតំបន់២ ស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរ​បាលរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាម​ច្បាប់​៕


Telegram