ទៀតហើយ! ថ្ងៃមុនរលំដើមសំរ៉ងស..ង្ក..ត់ស្លា...ប់២នាក់ប្តីប្រពន្ធនៅកោះកុង លើកនេះស្លា...ប់បុរសម្នាក់ទៀតហើយខេត្តបាត់ដំបង
សន្តិសុខសង្គម
97

ខេត្តបាត់ដំបង ​៖ ម្នាក់ទៀតហើយ កាលពី២ថ្ងៃមុនមានករណី ២នាក់ប្តីប្រពន្ធ ត្រូវបានដើមសំរ៉ងរលំសង្កត់ស្លាប់ទាំង២នាក់ ខណៈកំពុងកាប់ដើមដើម្បីប្រមូលផ្លែ នៅក្នុងតំបន់ព្រៃ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង វេលាម៉ោង ៧និង៥២នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ដោយឡែកនៅនៅ​វេលា​ម៉ោង​ប្រហែល ៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមេ​សា​ឆ្នាំ២០២៥​ ស្ថិតនៅចំណុច​ភ្នំ​តា​ង៉ែត​ ​ភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ឯណោះវិញ បុរសម្នាក់ត្រូវបានដើមសំរ៉ង រលំសង្កត់ស្លាប់ដូចគ្នា ត្រូវបានគេសន្និដ្ឋានថា ជនរងគ្រោះបានកាប់​មែក ឬ​កាប់​រំលំ​ដើមសំរ៉ងនោះ ទើប​សង្កត់​ខ្លួនឯង​ស្លាប់​បែប​នេះ​។

ក្រោយកើតហេតុ សាកសពជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ និងសាច់ញាតិ បាន​នាំ​គ្នា​ចូល​ទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​សែង​ចេញពី​ក្នុង​ព្រៃ នាំយកមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


Telegram