ធ្លា./.....ក់យន្តហោះនៅថៃចូលសមុទ្រស្លា./....ប់ មនុស្ស៦នាក់ហើយ នៅថៃព្រឹកមិញនេះ!
សន្តិសុខសង្គម
215

ថៃ ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់នៅក្នុងសមុទ្រ ព្រលានយន្តហោះនៅឆាអាំ ខេត្តPhetchaburi បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ៦នាក់ ហើយនៅវេលាម៉ោង ៨និង ១៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ។

តាមប្រភពព័ត៌មាន យន្តហោះដែលធ្លាក់នេះ ជាប្រភេទយន្តហោះតូចម៉ូដែល DHC6-400 បានជួបគ្រោះថ្នាក់ ខណៈពេលហោះឡើងពីព្រលានយន្តហោះ ហើយក៏ដាំក្បាល ធ្លាក់ចូលទៅក្នុងសមុទ្រ បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ចម្ងាយប្រហែល ១០០ម៉ែត្រពីឆ្នេរសមុទ្រ នៅខាងមុខរមណីយដ្ឋាន Baby Grand ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងពីអត្តសញ្ញាណ និងមូលហេតុនៅឡើយនោះទេ៕


Telegram