ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ វា./..យប្រហារផ្ទះ១ខ្នង ប៉ើងដំបូលហោះរំលងផ្លូវជាតិ ទៅប៉ះផ្ទះ១ខ្នងទៀត សំណាងមិនចំមនុស្ស
សន្តិសុខសង្គម
43

ខេត្តកណ្តាល ៖ ផ្ទះរបស់ប្រជាពលរដ្ឋ០១ខ្នង ត្រូវបានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ប៉ើងដំបូល ឆ្លងផ្លូវជាតិ១១០ទៅប៉ះនឹងផ្ទះរបស់ប្រជាពលរដ្ឋ០១ខ្នងទៀត រងការខូចខាតយ៉ាងដំណំ សំណាងណាស់ ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ រងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បានបណ្ដាលឱ្យបក់ប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋ០១ខ្នង ប៉ើងឆ្លងផ្លូវជាតិ១១០ ទៅប៉ះនឹងផ្ទះរបស់ប្រជាពលរដ្ឋ០១ខ្នងទៀត នៅឯខាងកើតផ្លូវ ក្នុងភូមិឫស្សីស្រុក ឃុំខ្ពប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះដែលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់មានឈ្មោះ រុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រជាការពារភូមិ ទំហំ ៤X៧ ម៉ែត្រមានសមាជិកក្នុងគ្រួសារ០៤នាក់ ស្រី០២នាក់ ។ ចំណែកផ្ទះដែលត្រូវដំបូលហើប៉ើងទៅប៉ះមានម្ចាស់ឈ្មោះ ហាក់ ហេង មានទំហំ ៦X៩ ម៉ែត្រ មានសមាជិក ក្នុងគ្រួសារ ៧នាក់ ស្រី០៤នាក់ (ផ្ទះទីមោងភូមិឫស្សីស្រុក) ។ ចាត់ទុកថាសំណាងណាស់ ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ រងរបួសនោះទេ ៕ នុច


Telegram