ឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ ត្រឹមតែប៉ុន្មាននាទី ផ្តាច់ជីវិតលោកយាយម្នាក់ ដែល ខ្វិន​ជើង​ដើរ​មិន​រួចយ៉ាងអាណោចអាធ័មបំផុត
សន្តិសុខសង្គម
40

ខេត្តកំពង់ចាម​ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចអស់គ្មានសល់ត្រឹមតែប៉ុន្មាននាទី ផ្តាច់ជីវិតលោកយាយម្នាក់ ដែល ខ្វិន​ជើង​ដើរ​មិន​រួចយ៉ាងអាណោចអាធ័មបំផុត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ នៅ​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះ ផ្ទះមួយខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ​ជា សុ​ខុន ភេទ​ស្រី អាយុ ៦២​ឆ្នាំ នៅ​ចំណុចភូមិ​ថ្នល់​បត់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ x១២ម៉ែត្រ សង់​អំពី​ឈឺ​ប្រក់​ក្បឿង ជញ្ជាំង​ក្តារ បណ្តាលឲ្យផ្ទះអស់​ទាំង​ស្រង់ និង​សម្ភា​រៈមួយ​ចំនួន ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាល​ឲ្យ​ស្លាប់​​លោកយាយម្នាក់​ឈ្មោះ ហម ស៊ន់ អាយុ​៨៩​ឆ្នាំ ខ្វិនជើងដើរមិនរួច ត្រូវជា​ម្ដាយ​ម្ចាស់ផ្ទះយ៉ាងអាណោចអាធ័មផងដែរ ។ខណៈមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការ ​ឆ្លង​ចរន្ត​អគ្គី​ស​នី រហូតរលត់ទៅវិញ នៅ​វេលា​ម៉ោង​១១និង ៤០​នាទី ថ្ងៃដដែល ដោយប្រើ​ប្រើប្រាស់ រថយន្ត​អគ្គី​​ភ័យ​របស់​អធិការដ្ឋាន​ស្រុក​ចំការលើ​០១​គ្រឿង​អស់​ទឹក​០២​ឡាន​ ។ សូមចូលរួមរំលែកទុក្ខផង ៕


Telegram