២នាក់ រួមភេ./...ទជាមួយក្មេ./....ងស្រីម្នាក់បានសម្រេចជាបន្តបន្ទាប់ម្តងម្នាក់តាំងពីចូលឆ្នាំ បែ./...កការណ៍ដឹងរឿងដល់ម្តាយខាងស្រី ប្តឹងសមត្ថកិច្ចឲ្យឃា./...ត់ខ្លួនបានម្នាក់ ម្នាក់ទៀតរត់បាត់ (មានវីដេអូ)
សន្តិសុខសង្គម
646

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ម្នាក់ទៀតបានរត់គេចខ្លួន ខណៈធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីម្នាក់ បានសម្រេចជាបន្តបន្ទាប់ម្តងម្នាក់ បែកការណ៍ដឹងរឿងដល់ម្តាយខាងស្រី ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ ។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនរងគ្រោះមាន អាយុ១៤ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។

ចំណែកជនសង្ស័យមានចំនួន២នាក់ ៖

១-ឈ្មោះសេង ទិត្យា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

២-ឈ្មោះម៉ឺនកុសលភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុថ្ងៃទី១៥ខែមេសាឆ្នំ២០២៥ ជនរងគ្រោះបានចេញពីផ្ទះទៅជាមួយមិត្តភក្តិម្នាក់ទៀត បាននាំគ្នាទៅដើរលេងកំសាន្តក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លុះមកដល់វេលាម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥ ជនរងគ្រោះមិនបានត្រឡប់ទៅផ្ទះវិញនោះទេគឺនៅដេកបន្ទប់ជួលជាមួយមិត្តភក្តិនៅច្រកចូលម្តុំហាងហុងកុងស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដេកបានមួយម៉ោងក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ ដែលត្រូវមិត្តភក្តិរបស់មិត្តភក្តិស្រីនោះ ក៏បានគោះទ្វាសុំដេកជាមួយដែ ក៏បានបើកទ្វាឲ្យចូលដេកជាមួយដែរទៅ ដោយជនសង្ស័យទាំង២នាក់ដេកកណ្តាល ចំណែកជនរងគ្រោះ និងមិត្តស្រីដេកកៀន។

លុះនាំគ្នាដេកដល់វេលាម៉ោង០៧ព្រឹក ឈ្មោះសេងសិត្យា បានអោបថើបជនរងគ្រោះហើយបានសុំជនរងគ្រោះរួមភេទរហូតបានសម្រេចម្តង ហើយក៏បានងើបទៅបន្ទប់ទឹកលាងសម្អាត រួចក៏បានចូលដេកវិញទៅ ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះម៉ឺនកុសល ក្រោយពីឃើញឈ្មោះសេងទិត្យា រួមភេទជាមួយជនរងគ្រោះរួចហើយ ក៏បានចូលទៅដេកអោបថើបជនរងគ្រោះម្តង ហើយបានសុំរួមភេទរហូតបានសម្រេចម្នាក់ទៀត រួចក៏បាននាំគ្នាដេកលង់លក់អស់ទៅ។

ក្រោយកើតហេតុរួចជនរងគ្រោះក៏បានត្រឡប់ទៅផ្ទះវិញ ហើយដឹងរឿងដល់ម្តាយរបស់ខ្លួនក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីជួយរកយុត្តិធម៌ឲ្យតែម្តង។

លុះមកដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥ កម្លាំងនគរបាលក្រុងតាខ្មៅធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះសេង ទិត្យា យកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះម៉ឺនកុសល បានរត់គេចខ្លួនបាត់។

តាមការសាកសួរជនសង្ស័យឈ្មោះសេងទិត្យាបានឆ្លើយថាខ្លួននិងឈ្មោះម៉ឺនកុសល ពិតជាបានព្រមព្រៀងជាមួយជនរងគ្រោះ ហើយនាំគ្នារួមភេទជាមួយជនរងគ្រោះរហូតបានសម្រេចម្នាក់ម្តងដោយមិនបានប្រើស្រោមអនាម័យប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ នុច



Telegram