ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយ អនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្នុងវិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានដាច់ខាតក្រុមក្មេងទំនើងដែលជ្រើសរើសផ្លូវជីវិត បង្កអំពើហឹង្សា និងដើរអុកឡុកក្នុងមូលដ្ឋាន ។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវលំភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ក្រុមក្មេងទំនើមួយក្រុមមានបក្ខពួក ០៨នាក់៖ ១.ឈ្មោះ ព្រំ ខាំមុន្នី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបើកម៉ូតូ(ឃាត់បាន) ២.ឈ្មោះ ម៉ូ ម៉ាញ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកកាន់កាំបិតបុ័ងតោ(ឃាត់បាន) ៣.ឈ្មោះ មឿន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកបើកម៉ូតូ(ឃាត់បាន)៤.ឈ្មោះ ញ ហ ប្រុស ១៧ឆ្នាំ អ្នកកាន់ដាវ(គេចខ្លួន)៥.ឈ្មោះ យ ភ ប្រុស ១៧ឆ្នាំ អ្នកបើកម៉ូតូ(គេចខ្លួន)៦.ឈ្មោះ យ ភ ប្រុស ១៥ឆ្នាំ អ្នកកាន់កាំបិផ្គាក់(គេចខ្លួន)៧.ឈ្មោះ ម ល ប្រុស ១៦ឆ្នាំ អ្នកបើកម៉ូតូ(គេចខ្លួន)៨.ឈ្មោះ ស ភ (ឈីង) ប្រុស ១៦ឆ្នាំ អ្នកកាន់ដាវ(គេចខ្លួន)។
ក្រុមក្មេងទំនើងបានធ្វើសកម្មភាពនាំគ្នាដេញកាប់ឈ្មោះ ឡូ សូរិយា ប្រុស ២៣ឆ្នាំ នៅផ្ទះជួលភូមិអន្លង់ព្រីង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឲ្យចំក្បាលមុតបែកធ្លាយមួកកូបដល់សាច់ក្បាលរងរបួស រីឯបក្ខពួកឈ្មោះ ស៊ឹម សារ៉ាត់ ប្រុស ២៣ឆ្នាំ នៅភូមិគរ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គ្មានរងរបួស។
ដើមហេតុទាំង២នាក់បានចេញពីច្រៀងខារ៉ាអូខេ(រាជនី)ផ្សារដើមរការតាមផ្លូវជាតិលេខ៣រួចត្រូវក្រុមជនក្មេងទំនើងមួយក្រុមដេញតាមបង្កហេតុរហូតមកដល់ចំណុចកើតហេតុខាងលើធ្វើសកម្មភាពយកដាវកាប់តែម្ដង ក្រោយធ្វើសកម្មភាពរួចក្រុមបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមៗ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឱ្យសមត្ថកិច្ចបេីកការស្រាវជ្រាវរហូតឈានឃាត់ខ្លួនបានក្រុមទំនើង៣នាក់ ចំណែកបក្ខពួក ៥នាក់ទៀតគេចខ្លួន ដកហូតវត្ថុតាងម៉ូតូ០២គ្រឿង បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងញ្ជូនជនបង្ក រួមជាមួយ វត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធី ចំណែកបក្ខពួក សមត្ថកិច្ចបន្ដសហការស្រាវជ្រាវ៕
.jpg?1745662047)
.jpg?1745662046)
.jpg?1745662047)
.jpg?1745662049)
.jpg?1745662050)


