ខឹ./...ងបងប្រដៅកុំឲ្យដើរជាមួយមនុស្សខូច! ប្អូនបោ./..កគ្រាប់បែ./..កចូលស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង ដែលបងនិងប្រពន្ធដេកនៅខាងក្នុងបំណងផ្តាច់ជីវិត រួចបង្កៃ១គ្រាប់ទៀតនៅ​ខាងជើង​កា​រ៉ា​ស់សាំង
សន្តិសុខសង្គម
68

ខេត្តកំពង់ចាម​ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈជនមិនស្គាល់មុខបានប្រើ​គ្រាប់បែកដៃ​មួយ​គ្រាប់​គប់​ចូល​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​សា​វី​មិច​ សំណាងល្អគ្មាននរណាម្នាក់ កើតអ្វីនោះទេ លុះសមត្ថកិច្ចបើកការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាប្អូន របស់ម្ចាស់ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ខាងលើ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១​និង​១៥​នាទី​រំលង​អ​ធ្រា​ត ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។

សូមបញ្ជាក់ថា ក្រោយមានព័ត៌មាន គប់គ្រាប់បែកចូលស្ថានីយ៍ប្រេងឥន្ទនៈនេះភ្លាម ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ​ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត បាន​ឱ្យ​កម្លាំង​ជំនាញ​យកចិត្តទុកដាក់​បន្ត​ស្រាវជ្រាវ​រកជនសង្ស័យខាងលើ ខណៈក្នុងករណី​ផ្ទុះ​នេះ ធ្វើ​អោយ​ខូ​តចបំណែក​ទៅ​ប៉ះ​ជញ្ជាំង​ផ្ទះ​និង​កញ្ចក់​ផ្ទះ និង​មិន​មាន​មនុស្ស និង សត្វ​គ្រោះថ្នាក់​ឡើយ ។​

រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា ២០២៥ កម្លាំង​សមត្ថកិច្ច បាន​ប្រទះ​ឃើញ​គ្រាប់បែក​មួយ​គ្រាប់បែក​១​ទៀត​នៅ​ចំណុច​ខាងជើង​កា​រ៉ា​សាំង ជិត​បង្គោល​ភ្លើង​ចំងាយ​ពី​កា​រាស់​សាំង​១០​ម៉ែ​ត្រ មាន​ចង​បង្កៃ​ជាប់​នឹង​ឈើ​ជ្រុង​ស៊ា​ត​ក្នុង​គុម្ព​ដើម​ពុទ្រា​ រហូតសមត្ថកិច្ចសហការជាមួយកម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​​ឈាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​នឹង​បាន​ហៅ​ ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម។

ជនសង្ស័យរូបនោះមាន​ឈ្មោះ​ឈុំ ដា​រ៉ែ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​មុខ របរ​អ្នក​បើកឡាន​ទឹក​ស្រោច​ថ្នល់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានបោក​គ្រាប់បែក​មួយ​គ្រាប់​ចូល​ក្នុង​ស្ថានីយ៍​លក់​ប្រេង​សា​វី​មិច និង​បង្កៃគ្រាប់​បែក​មួយ​គ្រាប់​ទៀត​នៅ​ខាងជើង​កា​រ៉ា​ស់​សាំង​ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ពិតប្រាកដ​មែន​ ក្រោយ​រើស​នៅ​កន្លែង​ចាក់ទឹក​ចូល​រថយន្ត នៅ​ភូមិ​ព្រែក​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយពេលនោះ​រើស​បាន​ចំនួន​៥​ ខ្លួន​បាន​យក​ទៅ​បោក​ត្រី​មួយ​គ្រាប់​តែ​មិន​ផ្ទុះ និង​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចំនួន​២​គ្រាប់ ​សល់​២​គ្រាប់​បាន​យក​ធ្វើ សកម្មភាព​ខាងលើ ដែល​ជា​កន្លែង​បងប្រុស​បង្កើត​របស់​ខ្លួន​ស្នាក់​នៅ ដោយសារខឹង​បងប្រុស​បង្កើតស្ដីបន្ទោស​ឲ្យ​កុំ​ឲ្យ​ដើរ​លេង​ជាមួយ​មនុស្ស​ខូច ទើបមាន​គំនុំ​ឈាន​ដល់​យក​គ្រាប់បែក​គប់​ចូល​កន្លែង​បង​ស្នាក់​នៅ​ដើម្បី​បង​ដាច់​ជីវិត​ ​តែ​សំណាងល្អ​គ្រាប់បែក​នេះ​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​ខូចខាត​បេតុង​ជញ្ជាំង​និង​កញ្ចក់​។ ចំណែក​បងប្រុស​និង​ប្រពន្ធ​ដែល​ដេក​ក្នុង​បន្ទប់​ថ្នាក់​នៅ​នោះ​មិន​គ្រោះថ្នាក់​នោះ​ទេ សូ​ម្បី​តែ​សុនក​នៅ​ទី​នេះ​មាន​ច្រើន​ក្បាល​ត្រូវ​គេ​លួច​បំពុល​ងាប់​អស់​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


Telegram