សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! មុខសញ្ញា​ជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ០៣នាក់​ ត្រូវ​សមត្ថកិច្ចស្រាវជ្រាវ​បង្រ្កាបបាន
សន្តិសុខសង្គម
97

ខេត្តកំពង់ស្ពឺ​៖​ ដោយ អនុវត្ត​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងកា​រ​ នគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ វេលា​ម៉ោង១០និង៥០​នា​ទី កម្លាំងអធិការដ្ឋាននគរបាល​ផ្នែកប្រឆាំងគ្រឿងញៀនស្រុកបសេ​ដ្ឋ បានឃាត់មុខស​ញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ឈ្មោះ ឆុន នូ ហៅ រុំ ភេទប្រុស​ អាយុ៣១ឆ្នាំ រស់នៅភូមិម្រាល​ត្នោតត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យរកឃើញវត្ថុតាងមានម្សៅក្រាមសថ្លាស​ង្ស័​យថាជាគ្រឿងញៀន០១កញ្ចប់​ រួមជាមួយ​ម៉ូតូ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1AZ-4553​ មួយគ្រឿង​ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាខាងលើបានបញ្ជាក់ថាថ្នាំញៀនខ្លួនបា​នមកពីឈ្មោះ ផា​ន់ ថុន ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិត្រពាំងអណ្តូង ឃុំនិទានស្រុកបសេដ្ឋ​ ។

លោកវរ​សេនីយ៍ឯក​ ចន​ សុភីត​ អធិការ​នគរបាលស្រុកប​សេដ្ឋ​បានអោយដឹងថា​ ដោយបានការចង្អុលណែនាំពីលោក​ឧត្ដមសេនីយ៍ទោ​ស្នងកា​រ​ លោកឧត្ដមសេនី​យ៍​ត្រី​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ និងបានការសម្រប​សម្រួ​ល​នីតិវិធី​ ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំ​បូ​ងខេត្តកំពង់ស្ពឺ កំលាំងបា​នប្រតិប​ត្តិការធ្វើការឃាត់ខ្លួនមុខ​សញ្ញា ផា​ន់ ថុន រួមជាមួយ​ឈ្មោះ​ ធឿង​ប៊ុន​ថា​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ និ​ងបន្ដឆែកឆេរដោយចាប់យកនិងដកហូតបានវត្ថុតាងរួមមាន៖​

⁃ ម្សៅក្រាមសថ្លាសង្ស័យថាជា​គ្រឿងញៀនចំនួន២៨កញ្ចប់។

⁃ ម៉ូតូ​ គ្មានផ្លាកលេខ០១គ្រឿង។

⁃ នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនមកអធិការដ្ឋាន​ដើម្បី​ចំណាត់ការ​នីតិវិធី​ កសា​ង​សំណុំរឿងបញ្ចូន​ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីបន្ដ៕


Telegram