មិនមានករណីផ្ទុះគ្រាប់អីក្រោមស្ពានអាកាសនោះទេ ! ការពិតបែបនេះ ....
សន្តិសុខសង្គម
112

យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្តីពីករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកកចាស់ក្នុងកេសស្នោនោះ!

សូមបញ្ជាក់ថា នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧ខែមេសាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះមួយបានកើតឡើងនៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនោះ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់​ដែល មានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមនោះមានបំពង់ហ្គាសទូរទឹកកក ចាស់ខូចដែលគេបោះចោលនៅក្នុងកេសស្នោនោះធ្វើឱ្យឆេះក្ដៅហើយក៍បណ្តាលឲ្យផ្ទុះតែម្ដង។

អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


Telegram