សាហាវមែន! ខឹងកាប់ប្រពន្ធមិនបាន កាប់ឪក្មេកកំពុងដេកអង្រឹងស្លាប់យ៉ាងរន្ធត់បំផុត រួចរត់ចូលព្រៃបាត់
សន្តិសុខសង្គម
142

ខេត្តស្វាយរៀង ៖ ពិតជាសាហាវមែន ជនដៃដល់ម្នាក់ ឈ្លោះជាមួយប្រពន្ធ ទាញកាំបិតផ្គាក់ ដេញកាប់ប្រពន្ធមិនបាន បែរជាខឹងចិត្ត មកកាប់ប្រហារឪក្មេក កំពុងដេកអង្រឹង ក្រោមដើមអាកាស្យា ស្លាប់យ៉ាងរន្ធត់បំផុត រួចរត់ចូលព្រៃបាត់ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ ។

ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៣និង ១៥នាទី រសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើ ដែលកំពុងរត់គេចខ្លួននោះ មានឈ្មោះ ធៀង សំណាង អាយុប្រមាណ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដោយមុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានដល់ការផ្ទុះហិង្សា ដោយជនដៃដល់រូបនេះ បានស្រវ៉ាទាញកាំបិតផ្គាក់ រត់ដេញកាប់ទៅលើប្រពន្ធ តែកាប់មិនបាន ខឹងចិត្ត ក៏មកកាប់ប្រហារទៅលើឪក្មេក ដែលគាត់កំពុងដេកអង្រឹង ក្រោមដើមអាកាស្យា ស្លាប់យ៉ាងរន្ធត់បំផុត រួចរត់ចូលព្រៃបាត់ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។


ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច 

Telegram