កង់បីឥណ្ឌាបែកកង់ខាងមុខធ្លាក់ចូលប្រឡាយដាំក្បាល អ្នកបើកធ្លាយពោះវៀនចេញមកក្រៅ តាយា ២នាក់ទៀត ក៏របួសធ្ងន់ដូចគ្នា
សន្តិសុខសង្គម
117

ខេត្តបាត់ដំបង ៖ បុរសអ្នកបើកកង់បីឥណ្ឌាម្នាក់ របួសធ្ងន់ធ្លាយពោះវៀនចេញមកក្រៅ ចំណែកតាយា ២នាក់ទៀត ក៏របួសធ្ងន់ដូចគ្នា ខណៈជិះកង់បីសុខៗ ស្រាប់តែកង់បីឥណ្ឌានោះ បែកកង់ខាងមុខ រេចង្កូតធ្លាក់ចូលប្រឡាយ ដាំក្បាលជ្រមុជចុះក្រោមតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២​និង ៤០នាទីថ្ងៃត្រង់ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចជិតកងរាជអាវុធហត្ថស្រុកថ្មគោល ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោយកើតហេតុភ្លាមៗ បងប្អូនប្រជាពលរដ្ឋបានជួយសង្គ្រោះបឋម ទាញយកអ្នកបើកកង់បីដែលរបួសធ្ងន់ធ្លាយពោះវៀនចេញខាងក្រៅខាងលើ និងតាយាទាំង២នាក់ ដែលរបួសធ្ងន់ដូចគ្នា យកមកក្រៅកង់បី​និងដាក់ឲ្យសម្រាន្តជិតគ្នា​រង់ចាំរថយន្តសង្គ្រោះមកទទួល យកទៅព្យាបាលនៅមន្ទីរពេទ្យ ៕ នុច 



Telegram