ពុទ្ធោ! អត់លុយបង់ធនាគារ ម្តាយលាយថ្នាំពុលជាមួយបាយ ហូបជាមួយកូនឲ្យស្លាប់ទាំងអស់គ្នា ចុងក្រោយស្លាប់កូនតូចៗ២នាក់ ម្តាយវិញប្តីយកមកពេទ្យសង្គ្រោះទាន់ពេល
សន្តិសុខសង្គម
86

កំពត ៖ ឱលោកអើយលោក! អត់លុយបង់ធនាគារ ម្តាយលាយថ្នាំពុលជាមួយបាយ ហូបជាមួយកូនឲ្យស្លាប់ទាំងអស់គ្នា ចុងក្រោយស្លាប់កូនតូចៗ២នាក់ ម្តាយវិញប្តីយកមកពេទ្យសង្គ្រោះទាន់ពេល ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាម្តាយដែល លាយថ្នាំពុលជាមួយបាយ ឲ្យកូនៗហូបនេះ មានឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ នៅមានជីវិត ដោយសារត្រូវបានប្តីយកមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល ។ ចំណែកកូនៗដែលស្លាប់ ទី១ឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និងទី២ឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ស្លាប់ទាំង២នាក់ ។

ក្នុងនោះតាមប្រភពព័ត៌មាន មូលហេតុដែលឈានដល់ការដាក់ថ្នាំបំពុលនេះ គឺដោយសារ អស់សមត្ថភាពរកលុយបង់ធនាគារ ៕


Telegram