រាជធានីភ្នំពេញ ៖ ក្មេងទំនើង២នាក់ បង្ហោះម៉ូតូអួតគេគិតថាខ្លួនឯងឡូយ មានអីត្រូវសមត្ថកិច្ចបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១និង៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ជាក់ស្តែងពីបទ បង្ហោះម៉ូតូនៅបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះនៅចំណុច បណ្តោយផ្លូវកម្ពុជាក្រោយរហូតកែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់រួមមាន ៖
១-ឈ្មោះ អឿន លីជីអី ហៅ ជីអី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ (ជាអ្នកបង្ហោះម៉ូតូ)
២-ឈ្មោះ វឿន សេងបញ្ញាស័ក ហៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ (ជាអ្នកជិះពីក្រោយ)
ក្នុងនោះ សម្ភារ:ចាប់យកមាន ម៉ូតូ០១គ្រឿងម៉ាកNex ពណ៌លឿង-ស ពាក់ស្នាក់លេខភ្នំពេញ 1LO-8015 (ចាប់យកពីឈ្មោះ វឿន សេងបញ្ញាស័ក ) ។
បច្ចុប្បន្ន ក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ៕

