ឃាតកម្ម! ប្អូនសម្លាប់បងប្រុសបង្កើត រួចអូសសពមកកាប់ក្នុងស្រះទឹករួចទៅដេកផ្ទះធ្វើព្រងើយ, ០៣ថ្ងៃក្រោយរកឃើញសព សមត្ថកិច្ចចុះទៅចាប់ខ្លួន តដៃជាមួយសមត្ថកិច្ចទៀតទម្រាំចាប់ខ្លួនបាន
សន្តិសុខសង្គម
168

ខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយប្អូនបង្កើត បានសម្លាប់បងប្រុសបង្កើតរបស់ខ្លួន រួចអូសទៅកប់ក្នុងស្រះទឹក ដោយយកកញ្ឆែត ស្លឹកឬស្សីគ្រប់ពីលើ នឹងយកជំនៀត្នោត សង្កត់ពីលើ រួចក៏ត្រឡប់មកដេកផ្ទះវិញធម្មតា រហូត៣ថ្ងៃក្រោយមានគេប្រទះឃើញសាកសពជនរងគ្រោះ សមត្ថកិច្ចក៏កំណត់មុខសញ្ញាបាន ឈានដល់ការចាប់ខ្លួនជនសង្ស័យជាប្អូន តែពេលនោះជនសង្ស័យបានយកជំពាមបាញ់មកលើសមត្ថកិច្ច និងកាន់កាំបិតផ្គាក់រត់គេចខ្លួន តដៃជាមួយសមត្ថកិច្ចថែមទៀត តែចុងក្រោយត្រូវសមត្ថកិច្ចចាប់បាន យកមកត្រាប់និងបង្ហាញទីតាំងកើតហេតុ ។

ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៩និង ២០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ​ហឿន ផន ភេទ ប្រុស អាយុ៤២ឆ្នាំ​រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព​ យកជំពាមកៅស៊ូ គ្រាប់ដីលុញបាញ់ ទៅលើជនរងគ្រោះ​ ឈ្មោះ ហឿន ផុល ភេទប្រុស អាយុ៤៣ឆ្នាំ​ ត្រូវជាបងបង្កើត ដែលមកពីផឹកវិញវឹងឡូឡារករឿងប្អូនរបស់ខ្លួន។ ពេលនោះជនសង្ស័យខឹងក៏បានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះជាបងបង្កើតចំនួន៤គ្រាប់ ត្រូវសៀតផ្កា១គ្រាប់ ត្រូវខ្លួន៣គ្រាប់ បណ្តាលឲ្យដួលទៅលើដី រួចហើយជនសង្ស័យជាប្អូនក៏បានស្ទុះទៅធាក់២ជើងចំកញ្ចឹងក រួចអូសយកកប់ក្រោយផ្ទះខាងលិចភូមិក្នុងស្រែដែលទើបភ្ជួររួច បន្ទាប់មកក៏បានកាយចេញវិញ ហើយក៏បានយកស្នរចាក់ត្រី ចាក់ទៅលើជនរងគ្រោះចំនួន២ស្នរ ចំកញ្ចឹងក រួចបានអូសទៅកប់ក្នុងស្រះទឹក ដោយយកកញ្ឆែត ស្លឹកឬស្សីគ្រប់ពីលើ នឹងយកជំនៀត្នោត សង្កត់ពីលើ រួចក៏ត្រឡប់មកដេកផ្ទះវិញធម្មតា។

ប្រភពដដែលបន្តទៀតថា លុះដល់ថ្ងៃទី១៤ ខែឆ្នាំដែល ក៏មានបងប្អូនប្រទះឃើញសពជនរងគ្រោះក្នុងស្រះទឹក រួចក៏បានរាយការណ៍មកសមត្ថកិច្ច។

ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានចុះដល់ផ្ទះកើតហេតុជនសង្ស័យ បានយកជំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ច ចំនួន២គ្រាប់ រួចបានស្រវាយកកាំបិតផ្កាក់រត់គេចខ្លួន រួចសមត្ថកិច្ចដេញតាមចាប់ ពេលនោះជនសង្ស័យបានតដៃមកលើសមត្ថកិច្ច ដោយសមត្ថកិច្ចបានយកដំបងឬស្សីវែង វាយទំលាក់កាំបិតផ្គាក់ រួចឃាត់ខ្លួនជនសង្ស័យនិង វត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីសួនាំ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងនាំមកកាន់ទីតាំងកើតហេតុ ដើម្បីចង្អុលបង្ហាញនិងត្រាប់ពីសកម្មភាព ផងដែរ ៕


Telegram