កូនសងគុណម៉ែ យកដំបងឬស្សីវា.....យកញ្ចឹងកម៉ែអាយុ៦៥ឆ្នាំពីក្រោយ ស្លា......ប់ក្នុងចង្ក្រាន្តបាយ
សន្តិសុខសង្គម
56

ខេត្តបាត់ដំបង ៖ កូនអើយកូន ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម លុះម្តាយមានវ័យ៦៥ឆ្នាំទៅហើយ កូនមិនខំមើលថែម្តាយ បែរជាយកដំបងវាយ ទៅលើកញ្ចឹងកម្តាយពីក្រោយ ស្លាប់ក្នុងចង្ក្រាន្តបាយទៅវិញ ត្រូវអាវុធហត្ថស្រុករុក្ខគីរី ធ្វើការឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យជាកូនរូបនេះ មានឈ្មោះ គង់ គួន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពដោយយកដំបងមូលវាយទៅលើជនរងគ្រោះជាម្តាយបង្កើតឈ្មោះ ភឹម ផន អាយុ៦៥ឆ្នាំ ចំត្រង់កញ្ចឹងកពីក្រោយបណ្ដាលអោយដួលស្លាប់នៅក្បែរចង្ក្រានបាយ រួចបានរត់គេចខ្លួនទៅដល់ភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង បញ្ជូនមកធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ 


Telegram