រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន បានចេញនូវ សេចក្តីណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
យោង ៖ សារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ។
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សូមណែនាំដល់ នាយនគរបាល ជាន់ខ្ពស់ នាយនគរបាល មន្ត្រីនគរបាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ចំណុះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវគោរពអនុវត្តតាមសារាចរណែនាំ របស់ ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ជាពិសេស ពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អគ្គលេខាធិការដ្ឋាន សូមធ្វើការណែនាំដូចខាងក្រោម៖
១.ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬ តាមប្រព័ន្ធអនឡាញក្តី ។
២.ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី ។
៣.ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការគាំទ្រ ផ្សព្វផ្សាយ ចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារ ឬប្រព្រឹត្តពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
ទទួលបានសេចក្តីណែនាំនេះ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល មន្ត្រីនគរបាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ចំណុះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវអនុវត្តដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ៕

.jpg?1749203672)
.jpg?1749203674)
.jpg?1749203674)
.jpg?1749203673)
.jpg?1749203672)
.jpg?1749203673)
