មហាជនប្តូរប្រូហ្វាល់ក្នុងបណ្តាញសង្គមគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការប្តឹងទៅកាន់តុលាការអន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
ព័ត៌មានជាតិ
114

បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវជំហររឹងមាំក្នុងការដាក់បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយព្រះរាជាណាចក្រថៃរួចមក ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់បានបង្ហាញការគាំទ្រយ៉ាងរឹងមាំតាមរយៈបណ្តាញសង្គមពិសេសនៅលើបណ្តាញ Facebook ដោយពលរដ្ឋជាច្រើនបានប្ដូរប្រូហ្វាល់របស់ខ្លួន ដាក់រូបសញ្ញា និងពាក្យស្លោក៖

គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ។

សកម្មភាពនេះជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការយល់ដឹងខ្ពស់អំពីប្រវត្តិសាស្ត្រជាតិ ព្រមទាំងការរួមចំណែកដល់សកម្មក្នុងការគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីតាមបែបសន្តិភាព និងគោរពច្បាប់អន្តរជាតិ។


Telegram