រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ខណៈប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើង ១គ្រាប់ចេញពីក្នុងផ្ទះមួយកន្លែង លុះទៅមើល ក៏ឃើញស្ត្រីជាប្រពន្ធ មានរបួសហូរឈាមជោក ។
ហេតុការណ៍ផ្ទុះអាវុធបាញ់ប្រហារទៅលើប្រពន្ធនេះ បានកើតឡើង ០៩និង៣៥នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលេខ ១៥ កែង១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងា មុនពេលកើតហេតុ គេបានលឺសំឡេងផ្ទុះអាវុធ០១គ្រាប់ និងមានសំឡេងស្រែកចេញពីខាងក្នុងផ្ទះខាងលើ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារត់ទៅមើល ក៏ឃើញបុរសជាប្តីជិះម៉ូតូចេញទៅបាត់ ចំណែកប្រពន្ធវិញរងរបួសហូរឈាមជោក ត្រូវបានបញ្ជូនតាមកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ទោះបីជាយ៉ាងណា ភ្លាមៗគេឃើញមានសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងកំពុងស្រាវជ្រាវរកជនបង្កជាប្តី ដែលជាខ្មាន់កាំភ្លើងដើម្បីចាត់ការតាមច្បាប់ ខណៈមូលហេតុ ដែលឈានដល់ការបាញ់ទៅលើប្រពន្ធ១គ្រាប់នេះ គេនៅមិនទាន់ដឹងនៅឡើយថាមានរឿងអ្វីរវាងជម្លោះអ្នកទាំង២ ៕ នុច

.jpg?1749194366)
.jpg?1749194365)
.jpg?1749194366)

