ម៉ូតសក់ថ្មីជាប់ក្បាលក្មេងទំនើង ក្រោយបង្ហោះម៉ូតូអួតគ្នា សម្ញ៉ែងភាពឡូយបង្អួតស្រី!
សន្តិសុខសង្គម
30

ខេត្តកំពង់ស្ពឺ​ ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុ​នា ឆ្នាំ២០២៥​ វេលាម៉ោង​ ១៥​និង ១៥នាទី កំលាំងនគ​របាលព្រហ្មទណ្ឌ​ បានទទួលព័ត៌មាន​ ប្រភពពីមហា​ជ​ន​រាយការណ៍ចូលក្នុងផេកផ្លូវការ​ស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ​ ប្រតិកម្មរហ័ស​ ថាមានករណីក្មេងទំនេីងបង្ហោះម៉ូតូ​ នៅលើផ្លូវបេតុង​ ភូមិ​ទន្លេកន្ទិល​ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ។

ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ដ​កំពង់ស្ពឺ​ និងការដឹកនាំស្រាវ​ជ្រាវពីលោកឧត្ដ​មសេនីយ៍​ត្រី​ សម​ សាក់​ និងលោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ដឹកនាំកំលាំងចុះស្រាវជ្រាវ​ សហ​ការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ ធ្វើការ​ឃាត់បានមុខសញ្ញាក្មេងទំនើងជាអ្នកបើកម៉ូតូបង្ហោះបានម្នាក់​ ឈ្មោះស៊ីម វិចិត្រ ភេទប្រុស​ អា​យុ​១៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោ​ងទង ខេត្តកំពង់ស្ពឺ​ ដកហូត​ ម៉ូតូម៉ាក​ ​Honda Dr​eam​ C125 ពណ៌ខ្មៅ​សេរីឆ្នាំ​ ២០២៥​ ស្លាកលេខ​កំពង់ស្ពឺ​ 1X-1103 ។

មុខសញ្ញាបានទទួលស្គាល់និងឆ្លើយសារភាពថា​ ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវសាធារ​ណៈ​ ស្ទើរគ្រប់ទីកន្លែង​ ជាក់ស្ដែងថៃ្ងនេះខ្លួនបានមកបង្ហោះម៉ូតូជាមួយមិត្ដភ័ក្ភ​ ចំនួន០២​ម៉ូតូ​ តែចៃដន្យពួកគេបានរត់គេចពេលសមត្ថកិច្ចចុះមកបង្រ្កាប​ ។

សមត្ថកិច្ចបានអនុវត្ដនីតិវិធី​ ដោយអញ្ជើញលោក​ឪពុ​ក​ អ្នក​ម្ដាយមកធ្វើកិច្ចសន្យា​ ទទួលយកប្រុសកូនដើ​ម្បីធ្វើការអប់រំណែនាំប្រដៅកុំឱ្យប្រព្រឹត្ដទង្វើបែប​នេះជាលើកទីII ករណី​លើកក្រោយ​អនុវត្ត​វិធានការ​ច្បាប់​ រីឯ​មធ្យោបាយ​ម៉ូតូ​រក្សាទុក​រយៈពេល​ ៩០ថៃ្ង​ ជាបណ្ដោះអាសន្ន​នៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ៕ នុច


Telegram