នាយ ឆាង តារាកំប្លែង ទម្ងន់ ២១០គីឡូក្រាម ក្នុងសមាជិកក្រុមរបស់នាយធុង ទទួលមរណៈភាពហើយ ខណៈក្រុមគ្រួសារជួបការខ្វះខាត គ្មានសូម្បីថវិកាសម្រាប់ធ្វើបុណ្យ..!
រាជធានីភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយ នាយ ឆាង តារាកំប្លែង ទម្ងន់ ២១០គីឡូក្រាម ក្នុងសមាជិកក្រុមរបស់នាយធុង មានជំងឺសួត និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្រាក បាន ៣ទៅ៤ថ្ងៃ មកហើយ។
នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ អាការៈជំងឺរបស់តារាកំប្លែងនាយឆាង បានរើឡើងវិញ ធ្វើទុក្ខថប់ដង្ហើម អកុលសជំងឺធ្វើទុក្ខខ្លាំង រហូតគាំងបេះដូងស្លាប់ នៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ទាំងដែលការស្លាប់របស់ នាយឆាង ក្រុមគ្រួសារក៏ជួបការខ្វះខាតគ្មានសូម្បីថវិកាសម្រាប់ធ្វើបុណ្យសព ។
ដូច្នេះបើបងប្អូនអាច អាចជួយដល់គាត់បាន ខណៈសពនាយឆាង កំពុងតម្កល់ទុកម្តុំឈូកវ៉ា១ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្ខផង ៕
.jpg?1749195820)

_copy.jpg?1749195827)
_copy.jpg?1749195831)
