ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុក និងប្រើថ្នាំញៀនមិនរាងចាល កាន់ដំបងក្នុងដៃ ស្ទាក់រត់ដេញវាយ សិស្សសាលាស្រីៗកំពុងជិះម៉ូតូឌុបគ្នាទៅរៀន ប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ ចំណុច ខាងក្រោយវត្តព្រែកតាដួង ស្ថិតនៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងចាប់ឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣និង ៣០នាទីរសៀល ចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ។
សមត្ថកិច្ចស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ហេង ចាន់ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ: (មិនពិតប្រាកដ) ធ្វើតេស្តទឹកនោមជាលទ្ធផល ( វិជ្ជមាន + )។ វត្ថុតាងចាប់យកមាន ដំបងឈើជ្រុងទំហំ១៥x១៥មួយកំណាត់ មានប្រវែង (៨០ស.ម) ។ ចំណែកសម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ក្រហម ដែលមានស្លាកលេខ ភ្នំពេញ 1HG.1840 ចំនួន០១គ្រឿង ដែលជាមធ្យោបាយរបស់ជនរងគ្រោះ ឈ្មោះ សែន ស៊ូជីណាណា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យ គឺជាមុខសញ្ញាចាស់ហើយប្រើប្រាស់ជក់ថ្នាំញៀនជាប្រចាំថ្ងៃ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលយើងចាប់ខ្លួនយកទៅដាក់ពន្ធនាគាអស់រយៈពេល០៤ឆ្នាំ ។ លុះមកដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ ក៏ត្រូវបានតុលាកាបានចេញដីការដោះលែងអោយគាត់មករស់នៅក្នុងមូលដ្ឋានវិញ។ មកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង ៥និង៤០នាទីល្ងាច ជនរងគ្រោះ បានជិះម៉ូតូដឹកមិត្តភក្រ័្ត ក្នុងគោលបំណងមករៀនភាសារអង្គគ្លេស នៅចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល មកចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ រត់ចេញកាក់ម៉ូតូរបស់ជនរងគ្រោះអោយឈប់ ដោយដៃជនសង្ស័យមានកាន់ដំបងឈើជ្រុងមួយកំណាត់មកជាមួយផង ហើយបានធ្វើសកម្មភាពរត់ដេញវាយទៅលើជនរងគ្រោះទាំង០២នាក់ខាងលើនេះ ធ្វើអោយពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំង ក៍បានផ្តួលម៉ូតូរបស់គាត់ចោលនៅលើផ្លូវបេតុងដោយមិនបានដកកូនសោរនោះទេ ហើយបាននាំគ្នារត់ទៅអោយប្រជាពលរដ្ឋដែលរស់នៅជិតខាងជួយពួកគាត់ នៅពេលនោះជនសង្ស័យឃើញមានឱកាសល្អក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះខាងលើនេះជិះគេចខ្លួនមកទីសខាងជើងបាត់ទៅ។
ក្រោយមកជនរងគ្រោះគាត់បានខលទូរសព្ទ័ប្រាប់ទៅឪពុក ម្តាយ អំពីរឿងហេតុដែលកើតឡើង ហើយក្រុមគ្រួសារបានមកជួយនិងជូនពួកគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីអោយសមត្ថកិច្ចយើងជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសខាងលើនេះយកមកចាត់ការតាមនិតិវិធីច្បាប់។
លុះមកដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥ ៣និង៣០នាទីរសៀល សមត្ថកិច្ចធ្វើការ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ នុច
.jpg?1749719799)
.jpg?1749719798)
_copy.jpg?1749719802)
_copy.jpg?1749719804)

