រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ សង្ស័យធ្វើសំណង់មិនកាក់កប ឃើញនារីរោងចក្រជិះម៉ូតូ ស៊កទូរសព្ទក្នុងហោប៉ៅខោខាងក្រោយប្រហែស ក៏ឆក់បានសម្រេច រួចជិះម៉ូតូរត់ តែត្រូវជនរងគ្រោះជិះដេញពីក្រោយស្រែកចោរៗផ្អើលដល់សមត្ថកិច្ចនិងប្រជាកាពារ តាមពីក្រោយជនសង្ស័យរហូតមកដល់ផ្លូវបេតុង៤២ កែងនឹងផ្លូវរថភ្លើងភូមិប្រទះឡាង ទើបសមត្ថឃាត់បានរួច វាយខ្នោះយកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង ៤៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ភូមិចំបក់ពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រាន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃរស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះ គល់ មុំ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ រស់នៅក្នុងស្រុកអង្គស្នួលដូចគ្នា ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់ ចេញពីផ្ទះ បំណងទៅធ្វើការរោងចក្រដោយជិះតាមបណ្តោយផ្លូវលំ ក្នុងភូមិចំបក់ពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌកំបូល ពីជើងមកត្បូង ដោយបានស៊កទូរសព្ទក្នុងហោប៉ៅខោខាងក្រោយ ពេលនោះក៏មានជនសង្ស័យជិះម៉ូតូម៉ាក សង់០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5755 មកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះបានសម្រេច រួចហើយបកម៉ូតូត្រឡប់ក្រោយវិញ ជិះរត់តែត្រូវជនរងគ្រោះជិះដេញពីក្រោយស្រែកចោរៗផ្អើលដល់សមត្ថកិច្ចនិងប្រជាកាពារ តាមពីក្រោយជនសង្ស័យរហូតមកដល់ផ្លូវបេតុង៤២ កែងនឹងផ្លូវរថភ្លើងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបសមត្ថឃាត់បានរួច វាយខ្នោះយកទៅសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង ៕ នុច


.jpg?1749722809)
_copy.jpg?1749722812)

