បង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុង​ខេត្តព្រៃវែង
សន្តិសុខសង្គម
65

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពីឯកឧត្តមរដ្ឋ​លេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារដែលមាន នាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល នៃរដ្ឋបាលជល​ផលព្រៃវែង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ជលផល (ពង្រឹងការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធាន​ជលផល) នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់លាវ ក្រុងព្រៃវែង និង​ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥។

ជាលទ្ធផលនៃការបង្រ្កាប សរុបមានចំនួន០២ករណី ដែលជាការនេសាទ​ដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ។ ជាមួយគ្នានោះឧបករណ៍​នេសាទ​ល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖ លូស្បៃមុងចំនួន ៤៣មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៨៦០ម៉ែត្រ បង្គោលចម្រឹង​ចំនួន៦២៥ដើម និងបានចាក់លែងត្រីចម្រុះចូល​ទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ២០គ.ក និងវារីសត្វ១០គ.ក្រ ៕


Telegram