ខេត្តស្វាយរៀង៖ យោងតាមផេក រដ្ឋបាលខេត្តស្វាយរៀង បានបង្ហោះនៅវេលាម៉ោង៩ និង៣៧នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យប់មិញនេះថា ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានធ្វើការ បដិសេធន៍ រូបភាពវីដេអូ ដែលប្រព័ន្ធសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយថា អាជ្ញាធរ ធ្វើតេស្ដកម្មករប្រមាណ ១០០០ នាក់នៅ រោងចក្រមួយកន្លែង ក្នុងខេត្តស្វាយរៀង រកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែ កម្មករនាំគ្នាសម្រុកចេញពីកន្លែងយក សំណាកគឺ មិនមែនជាការពិតនោះទេ។
ឯកឧត្ត ម៉ែន វិបុល បានបញ្ជាក់ថា នៅព្រលប់ ថ្ងៃទី ២៦ ខែឧសភា ក្រុមគ្រូពេទ្យ បាន យក សំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ច ពិសេសតាយសេងក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨ នាក់ ដោយ ក្នុងនោះរកឃើញ៥៤ នាក់ មានវិជ្ជមានកូ វីដ ១៩ និងដឹកយកទៅព្យាបាលភ្លាម បាន បញ្ជាក់ថា « អ្នកនាំគ្នារត់ នៅរោងចក្រផ្សេងទេ» ។ គាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពី ធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយវាច្រឡំចឹងទេ ។ ចំពោះមុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេនជេ មិនបាន ២០០ នាក់ ផង ហើយអគារមិនពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដយើងមិនបានយកទេ ៕