ប្រទេសចចជី៖ ស្ត្រីម្នាក់អាយុ៣៥ឆ្នាំ បានរៀបការជាមួយខ្លួនឯងដោយគ្មានកូនកំលោះ នៅចំពោះមុខមិត្តភក្ដិ ព្រមទាំងសាច់ញាតិ បន្ទាប់ពីចែកផ្លូវជាមួយនឹងមិត្តប្រុស ដែលទាក់ទងគ្នាជាច្រើនឆ្នាំ។
ស្ត្រីរូបនេះ មានឈ្មោះថា Meg Taylor Morrison ជាគ្រូបង្ខឹកផ្នែកមេរៀនជីវិត និងមុខជំនួញ មកពីទីក្រុង Atlanta នៃប្រទេសចចជី។ ហើយនាងបានចង់រៀបការតាំងពីថ្ងៃបុណ្យហាឡូវីន ២០២០មកម៉្លេះ ប៉ុន្ដែទំនាក់ទំនងស្នេហារបស់នាង ជាមួយមិត្តប្រុសក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ ពោលគឺមុន៤ខែប៉ុណ្ណោះ ដែលថ្ងៃហាឡូវីន ឈានចូលមកដល់។
បើទោះជាយ៉ាងណាក៏ដោយ នាងបានរៀបចំពិធីមង្គលការ ដែលរៀបការជាមួយខ្លួនឯងកាលពីថ្មីៗនេះ ដោយធ្វើការកុម៉្មង់នំខេក រ៉ូបកូនក្រមុំ និងចិញ្ចៀនពេជ្រអាពាហ៍ពិពាហ៍ សម្រាប់ខ្លួនឯងផ្ទាល់តែម្ដង។ទន្ទឹមនឹងនេះដែរ នាង Meg បាននិយាយថា ការរៀបការជាមួយខ្លួនឯងគឺជាបទពិសោធវិជ្ជមានមួយ ដែលរម្លឹកនាងឲ្យជឿទុកចិត្តលើការវិនិច្ឆ័យខ្លួនឯង ហើយជំរុញឲ្យនាងស្រលាញ់ខ្លួនឯង និងថែរក្សាសុខភាពខ្លួនឯងទៀតផង។យ៉ាងណាមិញ ចំពោះពិធីមង្គលការដ៏ប្លែកខាងលើនេះ មានអ្នកចូលរួមមិនច្រើនឡើយ ដែលមានមិត្តភក្ដិជិតស្និទ្ធរបស់នាង Meg ចំនួន១០នាក់ និងសាច់ញាតិប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ។ ប្រភព៖ Freedom