កាន់តែប្លែកភ្នែកទៀតហើយ ខេត្តព្រះសីហនុ រូបសំណាកព្រះសេវ: និងព្រះនាងឧមាភគវតី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រនឹងតភ្ជាប់រួចរាល់ក្នុងពេលដ៏ឆាប់នេះ
ព័ត៌មានជាតិ
474

ខេត្តព្រះសីហនុ៖ រូបបដិមាព្រះសេវ: និងព្រះនាងឧមាភគវតី នៅរង្វង់មូល ផ្លូវបំបែករាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រារព្ធពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី លើករូបសំណាកជាផ្លូវការ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ក្នុងឪកាសនោះថារង្វង់មូលនេះស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើករូបសំណាកព្រះសេវ: និងព្រះនាងឧមាភគវតី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកនេះផលិតដោយស្នាដៃកូនខ្មែរ។ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើកែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត។


Telegram