លែងពិបាកហើយ! ពីថ្ងៃនេះទៅពលរដ្ឋចង់ធ្វើសៀវភៅស្នាក់នៅ-គ្រួសារ ចុះហត្ថលេខាត្រឹមនាយប៉ុស្តិ៍នគរបាល និងអធិការខណ្ឌ
ព័ត៌មានជាតិ
268

រាជធានីភ្នំពេញ៖ កាន់តែល្អនិងរហ័ស មិនបាច់រងចាំយូរ ចំពោះប្រជាពលរដ្ឋដែលត្រូវសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ គឺអាចចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍បាន។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសចំពោះការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ដោយចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនមានការយឺតយ៉ាវសូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកកាន់លេខទូរសព្ទមួយខ្សែនេះ ៖ 069 516 999


Telegram