អភិបាលរាជធានីភ្នំពេញ ទទួលថវិកាចំនួន៣០ម៉ឺនដុល្លារ ពីកាកបាទក្រហមកម្ពុជា
ព័ត៌មានជាតិ
106

រាជធានីភ្នំពែញ ថវិកា ចំនួន ៣០ ម៉ឺន ដុល្លារ អាម៉េរិក ដែលជា ថវិកា របស់ សម្ដេច កិ ត្ដិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ត្រូវបាន ផ្ដល់ជូន ឯកឧត្ដម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ដើម្បី នាំយក ថវិកា ទាំងនេះ ជួយ សម្រាល ទុក្ខលំបាក ដ ល់ ប្រជាពលរដ្ឋ ងាយ រងគ្រោះ បំផុត និង រងគ្រោះ ដោយ គ្រោះ ហ ន្ត រាយ ផ្សេងៗ ជាពិសេស បងប្អូន ដែល រងគ្រោះ ដោយ ជំងឺ កូ វីដ -១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ នៅ រាជធានី ភ្នំពេញ ។ ក្នុង ពិធី ប្រគល់ និង ទទួល ថវិកា នេះ បានធ្វើ ឡើង នា ព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ ដោយមាន ការចូលរួម ពី ឯកឧត្ដម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ និង លោកជំទាវ ម៉ែន នារី សោ ភ័គ អគ្គលេខាធិការរង ទី ១ កាកបាទក្រហមកម្ពុជា នៅ ទីស្នាក់ការ កណ្ដាល កាកបាទក្រហមកម្ពុជា ។

ឯកឧត្តម ឃួ ង ស្រេង បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បាន គិតគូរ និង ឧបត្ថម្ភ ថវិកា ជូន ដល់ សាខា កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ជា បន្តបន្ទាប់ និង សូម ប្តេជ្ញា ប្រើប្រាស់ ថវិកា ដ៏ ថ្លៃថ្លា នេះ ឱ្យចំ ទិសដៅ ប្រកបដោយ ប្រសិទ្ធភាព និង មាន តម្លាភាព ។ ឯកឧត្តម បាន បញ្ជាក់ថា ក្នុងនាម សាខា កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ប្តេជ្ញាចិត្ត រួបរួមគ្នា ធ្វើ កិច្ចការងារ មនុស្សធម៌ ឱ្យបាន ល្អប្រសើរ ដើម្បី ឧត្តមភាព នៃ កាកបាទក្រហមកម្ពុជា ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត រប ស់ស ម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ខិតខំ ប្រឹងប្រែង ស្វែងរក ចំណូល ថវិកា បន្ថែមទៀត ដើម្បី ជួយ ដល់ ប្រជាពលរដ្ឋ ងាយ រងគ្រោះ បំផុត ក្នុង រាជធានី ភ្នំពេញ ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បាន លើកឡើង អំពី ការបំពេញ ការងារ ជួយ ដល់ ប្រជាពលរដ្ឋ បើទោះបីជា ក្នុងស្ថានភាព ដ៏ លំបាក នៃ ការ រាតត្បាត ជំងឺ កូ វីដ -១៩ ក៏ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់ កងកម្លាំង គ្រប់ ប្រភេទ បាន កែប្រែ ភាពភ័យខ្លាច ទៅជា ការប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វីដ -១៩ ដែល នេះ បានបង្ហាញ ពីស ក្កា នុព ល និង ជា មោទនភាព មួយ ដែល រាជរដ្ឋាភិបាល កម្ពុជា រួមជាមួយ សប្បុរសជន គ្រប់ មជ្ឈដ្ឋាន បាន រួបរួម កម្លាំង សាមគ្គី គ្នា ក្នុង ការជួយ ដល់ ប្រជាពលរដ្ឋ ប្រមាណ ជាង ៤៥ ម៉ឺន គ្រួសារ ឱ្យទទួល បាន ស្បៀងអាហារ សម្រាប់ បរិភោគ ក្នុង កាលៈទេសៈ ដ៏ លំបាក ។

លោកជំទាវ ម៉ែន នារី សោ ភ័គ អគ្គលេខាធិការរង ទី ១ កាកបាទក្រហមកម្ពុជា បាន ពាំនាំ ប្រសាសន៍ របស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ផ្តាំផ្ញើ សួរសុខទុក្ខ និង ការកោតសរសើរ ចំពោះ កិច្ចខិតខំ ប្រឹងប្រែង រប ស់ សាខា កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ជាពិសេស ក្នុងការ ចូលរួម ជាមួយ ទីស្នាក់ការ កណ្តាល ដើម្បី រៀបចំ ទិវា ៨ ឧសភា នាពេល កន្លងមក ប្រកបដោយ ភាពរលូន ។ លោកជំទាវ អគ្គលេខាធិការរង ទី ១ បាន ថ្លែងអំណរគុណ និង កោតសរសើរ ចំពោះ សាខា ក៏ដូចជា គណៈបញ្ជាការ ឯកភាព រាជធានី ភ្នំពេញ ក្រោម ការដឹកនាំ ផ្ទា ល់ពី សំណាក់ ឯកឧត្តម ឃួ ង ស្រេង ដែល បាន ដឹកនាំ កម្លាំង សរុប និង ប្រើប្រាស់ មធ្យោបាយ សរុប ក្នុង រាជធានី ភ្នំពេញ ដើម្បី ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជំងឺ កូ វីដ -១៩ ជាពិសេស ក្នុង ព្រឹ ត្ត ការណ៍ សហគមន៍ ២០ កុម្ភៈ ជួយ ដល់ ដំណើរ ការចាក់ វ៉ាក់សាំង និង ផ្តល់ ស្បៀង ជូន ដល់ ប្រជាពលរដ្ឋ ដែល ទទួលរង ផលប៉ះពាល់ ដោយសារ ការបិទ ខ្ទប់ រាជធានី ភ្នំពេញ នាពេល កន្លងមក ៕


Telegram