ជប៉ុន ផ្ដល់ ជំនួយ រថយន្ត សង្គ្រោះ ចំនួន ៣០ គ្រឿង បន្ថែម ទៀត
រាជធានីភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលរថយន្តគិលានសង្រ្គោះ ចំនួន៣០គ្រឿងបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-19 នៅប្រទេសកម្ពុជា។