លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងឱកាសកូវីដ.១៩ចំនួន៩គ្រួសារ
ព័ត៌មានជាតិ
102

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងឱកាសកូវីដ.១៩ចំនួន៩គ្រួសារនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នៅឃុំ.ស្រុកស្វាយចេក។

លោក លឿង សុភ័ក្តិ អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកបានមានប្រសាសន៍ថ្លែងអំណគុណចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាសមជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សប្រជាជនខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេក ដែលបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៩គ្រួសារដែលចួបការលំបាក់ក្នុងឱកាសកូវីដ.១៩ ដែលត្រូវចែកជូនមានអង្ករទំងន់៤៥០គីឡូក្រាម ទឹកត្រី១៨យួរ ទឹកស៊ីអ៊ីវ១៨យួរ ត្រីខ៩យួរ មី៩កេស ទឹកបរិសុទ្ធចំនួន១៨យួរ និងថវិការ៤៥០.០០០រៀល។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងជាសមជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សប្រជាជនខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេកបានមានប្រសាសន៍ថា៖ជាការយកចិត្តទុកដាក់ពីថ្នាក់ឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិបក្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងឱកាសកូវីដ.១៩ចំនួន៩គ្រួសារ។

ក្នុងឱកាសដែលនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវចាញបោកមេខ្យល់ទៅចំណាក់ស្រុកដោយខុសច្បាប់បប្រឈមគ្រោះថ្នាក់គ្រប់ពេលត្រូវខិតខំដាំដុះដំណាំកសិកម្ម ចិញ្ចឹម មាន់ ទា ជ្រូក គោក្របី ធ្វើស្រែចំការ ដើម្បីជីវីភាពគ្រួសារ ហើយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍អោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា បង្ការទប់ស្កាត់កូវីដ.១៩អោយបានការពារមិនអោយរីករាលដាលក្នុងសហគមន៍ហើយត្រូវកាន់ភ្ជាប់នូវ៣ការពារ និង ៣កុំ៕ដោយ៖ចិន្ត្រា


Telegram