ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ និងនាំយកអំណោយ ជូនមន្ទីរព័ត៌មានខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ តំណាងឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងចុះសួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពកាងារ ព្រមទាំងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ផ្តល់ជូនមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕