រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។
ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត ស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាគាត់ពិតជាមាន កំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មក ជាមន្ត្រី តាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។ ការបញ្ចប់ការកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញូង បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។ បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូរីដ-១៩។
សូមបញ្ជាក់ថា លោក ខឹម មុនីកុសល មានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់ មិនបានមកបំពេញការងារទេ។ ក្នុងគោលបំណងបង្កភាពវឹកវរ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ គាត់ បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាង សកម្មមិនគិតពីការនឿយហត់។
ដោយមន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។ចំពោះ រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្គារ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការ បកស្រាយខុសពាក់ព័ន្ធនឹងដីកានេះរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ៕
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕