រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកអាជីវកម្មហាងសេវាអ៉ីនធើណេតទូទាំងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ចាក់ប្រាប់អង្គភាព TVFB តាមរយៈទូរស័ព្ទមុននេះបន្តិចថាការចេញសេចក្តីជូនដំណឹង ស្តីពីសម្រេចផ្អាកដំណើរការាអាជីវកម្មសេវាអ៊ិនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្តោះអាសន្ន នោះសម្តៅទៅលើអាជីវកម្មអ៊ីនធើណេតកាហ្វេ និងទីកន្លែងមួយចំនួនដែលបើកសេវាកម្មអ៊ីនធើណេតតែបង្កប់ល្បែងភ្នាល់ផ្សេងៗ ។
លោកថ្លែងពន្យល់ថា កន្លែងទាំងអស់នេះជាកន្លែងប្រមូលផ្តុំមានការជួបជុំគ្នា ជាហេតុនាំឲ្យមានការចម្លងជំងឺកូវីដ១៩ ខ្ពស់បំផុត ។