ក្រសួងសម្រេចបិទសាលារៀនទាំងអស់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ
រាជធានីភ្នំពេញ៖ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាទូទាំងប្រទេស នៅបណ្តោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕