មានករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៨នាក់ (ឆ្លងសហគមន៌ ៤៧នាក់ និង នាំចូល ១នាក់) និងមានជាសះស្បេីយ ១៥នាក់ នៅថ្ងៃនេះ
ព័ត៌មានជាតិ
230

រាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅមុននេះថា ៖ «ចំនួនករណីជំងឺកូវីដ-១៩សរុប កេីន #១៦៨០នាក់ ចំនួនសំរាកពេទ្យ #៧២៥នាក់ និងចំនួនជាសះស្បេីយសរុប កេីន #៩៥០នាក់ និង ស្លាប់ថ្មី #០ សរុប ស្លាប់ #៣នាក់ ដដែល ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ

បូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។

យេីងបានធ្វេីតេស្តចំនួន 633531 ស្មេីនឹង 37710 ក្នុង១លាន នាក់»៕ប្រភពAKP


Telegram