សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ដោយអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវអនុវត្តវិធានការសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
រាជធានីភ្នំពេញ រាជរដ្ឋាភិបាល ចេញសារាចរណែនាំ ស្តីពីការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំ ឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ និងអនុវត្តវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃនេះ