រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុ ៦០ឆ្នាំឡើងក្នុងខណ្ឌទាំង១៤
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញតារាងផែនការប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋអាយុ ៦០ ឆ្នាំឡើង ដែលស្ម័គ្រចិត្តទទួលនូវវ៉ាក់សាំងកូវីដ១៩ ក្នុងខណ្ឌទាំង ១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងផ្ដល់វ៉ាក់សាំងសម្រាប់ពលរដ្ឋចំនួន ៣៣៨០ នាក់ក្នុងមួយថ្ងៃ ដែលចែកជាពីរវេន គឺវេនព្រឹក ១៩៥០នាក់ និង វេនរសៀល ១៤៣០ នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍ផ្ដល់វ៉ាក់សាំងដល់ពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង ដោយទទួលបានការចាក់នូវវ៉ាក់សាំងឈ្មោះ AstraZeneca ដែលកម្ពុជាទទួលបានតាមរយៈយន្តការកូវ៉ាក់ នៃអង្គការសុខភាពពិភពលោក៕