រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះ លក់សំបកកង់រថយន្តយីហោ នាគ មាស យ៉ាងសន្ធោសន្ធៅ ជាប់មនុស្សនៅខាងក្នុង តែសំណាងណាស់ ត្រូវបានកម្លាំងបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយសង្គ្រោះនិងជម្លៀសចេញពីទីតាំងកើតហេតុ រួចផុតមានសុវត្ថិភាព កាលពីវេលាម៉ោង ៨និង៤៥ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅផ្លូវ ភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ តែ តេក ហ៊ាង ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ ជាប្រភេទផ្ទះលែ្វង ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ ឆេះអស់ ចំនួន ០១ខ្នង ទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន ០២ខ្នង ទៀត ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចបាន ប្រើ ប្រាស់ រថយន្តពន្លត់ អគ្គីភ័យ របស់ ការិយាល័យ អគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ៦៣ រថយន្ត ស្មើរនឹង ២៥២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍រួមមាន ៖
- រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត សើ្មនឹង ៣៦ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ រថយន្ត សើ្មនឹង ១០៨ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ទឹក ០៣ រថយន្ត សើ្មនឹង ២៤ម៉ែត្រគូប ។
- រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត សើ្មនឹង ៣០ម៉ែត្រគូប រហូតរលត់ទៅវិញ នៅវេលា ម៉ោង ១១និង៥០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ខណៈមូលហេតុ នៅមិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕


.jpg?1643597136)












