រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ននូវទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩
ព័ត៌មានជាតិ
456

ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេច ស្តីពីការបិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងមួយចំនួនក្នុងខេត្តរួមមាន ពេទ្យធ្មេញអេឌេន ស្ថិតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក និងទីតាំងមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការសម្រេចសារជាថ្មី។

ក្នុងសេចក្តីសម្រេចខាងលើ បានបញ្ជាក់ថា ការបិទការចេញ-ចូលនូវទីតាំងទាំងនេះ ត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ៕ ប្រភព៖ ផេកក្រសួងព័ត៍មាន

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 


Telegram