រាជធានីភ្នំពេញ សូមគោរពជម្រាបជូនអ្នកសារព័ត៌ជាតិ និង អន្តរជាតិទាំងឡាយដែលបានបញ្ជូនឈ្មោះស្ម័គ្រចិត្តចាក់វ៉ាកសាំង ប្រឆាំងកូវីដ១៩ មកក្រសួងព័ត៌មានទាំងអស់ជ្រាបថា ដោយសារមិនទាន់កំណត់ចំនួនដែលអាចមានលទ្ឋភាពចាក់បានចំនួនពិតប្រាកដថាចាក់បានប៉ុន្មាននាក់ក្នុង១ថ្ងៃនោះនៅឡើយ។ ហេតុដូចនេះនៅថ្ងៃទី១ និង ២ខែមេសាឆ្នាំ២០២១នេះក្រសួងព័ត៌មានសម្រេចកំណត់ចាក់ជូនតែមន្រ្តីរាជការអគ្គានាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មានសិនប៉ុណ្ណោះ។
ដោយឡែកសម្រាប់អ្នកសារព័ត៌មានទាំងអស់ក្រសួងនិងជូនដំណឹងពីកាលបរិច្ឆេទជាក់លាក់ តាមរយៈលេខទំនាក់ទំងរបស់អង្គភាព របស់លោក លោកស្រី ដែលធ្លាប់បានទាក់ទងគ្នាជាមួយក្រសួងកន្លងមក។
ការរៀបចំដូចនេះគឺក្នុងគោលបំណងធានាឲ្យបាន រក្សាគម្លាត ដើម្បីធានាបានសុខសុវត្ថិភាព សម្រាប់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នាផង និង ធានាបានមិនឲ្យកកស្ទះចរាចរណ៍ នៅបរិវេណខាងមុខនិង ខាងក្នុងក្រសួងព័ត៌មានផងដែរ៕