ក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ប្រគល់ម៉ាស២០០,០០០ និងភេសជ្ជៈប៉ូវកម្លាំង៥០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
ព័ត៌មានជាតិ
778

( ខេត្តកណ្តាល )៖ ម៉ាសចំនួន២០០,០០០ ម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ចំនួន៥០០កេស ត្រូវបានក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តកណ្តាល ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ដែលចូលរួមផ្តល់ ម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕


Telegram