អ្នកលួចបង្កើត Group Facebook ឈ្មោះ ទទក-TVK2 ប្រើប្រាស់ឡូហ្គោ ទទក បានចូលខ្លួនទទួលកំហុសធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:ហើយ!
ព័ត៌មានជាតិ
593

រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានលួចបង្កើត Group Facebook ឈ្មោះ ទទក-TVK2 ប្រើប្រាស់ឡូហ្គោ ទទក និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិតនោះ បានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកោះហៅឈ្មោះ ឌិត សុវណ្ណរិទ្ធ ដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងការបង្កើតគណនីយហ្វេសបុកក្លែងក្លាយរបស់ ទទក ។

បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើ ដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:ផងដែរ ។

ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តទៅទៀតសមត្ថកិច្ចជំនាញបានធ្វើការលុបគណនីក្លែងក្លាយនេះចោលហើយ ៕ 


Telegram