ចាប់ពីយប់នេះតទៅសូមបងប្អូនចូលផ្ទះឲ្យបានមុនម៉ោង ៨:០០យប់
ព័ត៌មានជាតិ
140

រាជធានីភ្នំពេញ៖ ចាប់ពីវេលាយប់ម៉ោង ៨:០០នាទីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១នេះតទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្ត ចំពោះអ្នកបំពានបម្រាមគោចរហើយ។

ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហើយត្រូវឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បើមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ៕

សូមបញ្ជាក់ថា ចំពោះអ្នកដែលធ្វើការចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី ២ខែមេសា ឆ្នាំ២០២១នេះតទៅ ។ ប្រភពTVK

សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ 


Telegram