សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត
ព័ត៌មានជាតិ
204

ចេញផ្សាយ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១

(រាជធានីភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាលនិងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក tyda - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជន ប្រកបដោយទឹកចិត្តដ៏ល្អប្រពៃ និងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដេីម្បីបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យជំងឺកូវីដ-១៩៕ ប្រភព៖ ក្រសួងព័ត៌មាន 


Telegram