ភ្នំពេញ៖ ករណីប្លន់លុយ១លានដុល្លារ នៅក្នុងបុរីអង្គរភ្នំពេញរួចរៀបគម្រោងសម្លាប់តាមក្រោយតែមិនសម្រេច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបាញ់ស្លាប់ ជនឧក្រិដ្ឋចំនួន៤នាក់នៅនឹងកន្លែង បន្ទាប់ពីបាញ់ស្រោចមកលើកងកម្លាំង នៅតែជាប្រធានបទក្តៅៗនៅឡើយសម្រាប់មហាជន ។
ក្នុងនោះសាកសពឧក្រិដ្ឋជនចំនួន៣នាក់ ដែលជាបក្ខពួកត្រូវបានក្រុមគ្រួសារមកទទួលបូជាតាមប្រពៃណី ។ ដោយឡែកសាកសព អ៊ឹម សុវណ្ណរិទ្ធ ដែលជាមេខ្លោង គ្មានសាច់ញាតិណា ចេញមុខមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនោះទេ ទោះបីជាគណនីហ្វេសប៊ុករបស់ឧក្រិដ្ឋរូបនេះត្រូវបានគេស្គាល់ក៏ដោយ ហើយត្រូវបានលោកតាអាចារ្យភ្លុក បូជាចោល ។
ក្នុងនោះយោងតាមគណនីFacebook របស់ចំប៉ី ខ្មៅ Chompey Khmoa បានបង្ហោះថា ៖ «ប្រពៃណីទំនៀមទំលាប់ ខ្មោចងាប់ ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លា ប់ ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុនហ្នឹង ខ្ញុំសង្ឃឹមថាមិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ» ។
លុះនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ចំប៉ីខ្មៅបានទៀតថា បុណ្យ៧ថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល ខែផង្គុល ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទ៦ ខែមីនា ឆ្នាំ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្សបង្សុកូល ចំនួនប្រាំព្រះអង្គ កិច្ចធ្វើតាមគន្លងព្រះពុទ្ធសាសនា៕